ធនធានទាំងនេះគឺសរសេរជាភាសាអង់គ្លេស ហើយយើងខ្ញុំសង្ឃឹមថា ថ្ងៃណាមួយបងប្អូនក៏អាចអភិវឌ្ឍធនធានជាភាសាខ្មែរដែលមានលក្ខណៈស៊ីជម្រៅសម្រាប់សិក្សាព្រះគម្ពីរផងដែរ។
ធនធានទាំងនេះគឺសរសេរជាភាសាអង់គ្លេស ហើយយើងខ្ញុំសង្ឃឹមថា ថ្ងៃណាមួយបងប្អូនក៏អាចអភិវឌ្ឍធនធានជាភាសាខ្មែរដែលមានលក្ខណៈស៊ីជម្រៅសម្រាប់សិក្សាព្រះគម្ពីរផងដែរ។
គ្លីនិកនៃព្រះគម្ពីររបស់លោកគ្រូហ្គោលឌីនហ្គេ
The Goldingay Bible Clinic
http://johnandkathleenshow.com/
លោកគ្រូហ្គោលឌីនហ្គេជាអ្នកប្រាជ្ញខាងព្រះគម្ពីរសញ្ញាចាស់។ គាត់មានបទពិសោធន៍ក្នុងការដែលបង្រៀនព្រះគម្ពីរសញ្ញាចាស់និងរបៀបកាត់ស្រាយព្រះគម្ពីរ និងក្នុងការងារបម្រើពួកជំនុំជាយូរឆ្នាំមកហើយ។ ការបកស្រាយព្រះគម្ពីររបស់គាត់មានគំនិតច្នៃប្រឌិត ដែលយោងទៅតាមការសង្កេតដ៏លម្អិត និងការស្រាវជ្រាវដ៏ស៊ីជម្រៅ ជាការបកស្រាយដែលតែងតែនាំឱ្យមានការឆ្លុះបញ្ចាំងអំពីការយល់ឃើញពីមុនមករបស់យើងចំពោះព្រះគម្ពីរ។ គេហទំព័ររបស់គាត់ផ្តល់នូវអត្ថបទផ្សេងៗដែលទាក់ទងនឹងព្រះគម្ពីរ សីលធម៌គ្រីស្ទបរិស័ទ និងវិទ្យាព្រះ។
ការណែនាំនេះរៀបចំដោយ ឡូ អេនណា
បោះពុម្ពផ្សាយនៅឆ្នាំ២០២៦ ខែតុលា ថ្ងៃទី២១
សមាគមអក្សរសាស្ត្រព្រះគម្ពីរ
Society of Biblical Literature
សមាគមអក្សរសាស្ត្រព្រះគម្ពីរត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៨៨០នៅសហរដ្ឋអាមេរិក ដោយមានគោលដៅក្នុងការជំរុញការសិក្សាព្រះគម្ពីរ។ នៅក្រោមសមាគមនេះមានកម្មវិធីមួយដែលផ្តល់សៀវភៅអេឡិចត្រូនិចមួយចំនួនដោយមិនគិតថ្លៃដល់បងប្អូនដែលរស់នៅក្នុងតំបន់ដែលខ្វះខាតធនធានខាងហិរញ្ញវត្ថុ រួមទាំងស្រុកខ្មែរ។ បងប្អូនអាចស្វែងរកនិងទាញយកសៀវភៅទាំងនោះនៅក្នុងគេហទំព័រខាងក្រោមនេះ៖
ឯកលេខនាតំបន់ក្បែរខាងកើតនាសម័យបុរាណ (Ancient Near Eastern Monographs)
[ឯកលេខនា មានន័យថា ឯកសារសិក្សាស្រាវជ្រាវលម្អិតអំពីប្រធានបទជាក់លាក់មួយ]
https://www.sbl-site.org/sbl-press/browse-books/ancient-near-east-monographs/
ទស្សនៈអន្តរជាតិក្នុងការសិក្សាព្រះគម្ពីរ (International Voices in Biblical Studies)
https://www.sbl-site.org/sbl-press/browse-books/international-voices-in-biblical-studies/
ឃ្លាំងសៀវភៅអនឡាញ (Online Book Repository)
https://www.sbl-site.org/community/international-cooperation-initiative/online-book-repository/
ស៊េរី«ឯកលេខនាតំបន់ក្បែរខាងកើតនាសម័យបុរាណ»ផ្តោតទៅលើការសិក្សាអំពីប្រធានបទផ្សេងៗដែលទាក់ទងនឹងព្រះគម្ពីរនិងតំបន់ក្បែរខាងកើតនាសម័យបុរាណ។ តំបន់ក្បែរខាងកើតនាសម័យបុរាណគឺសំដៅទៅលើតំបន់នៅជុំវិញអ៊ីស្រាអែលនៅសម័យព្រះគម្ពីរ ដូចជាបាប៊ីឡូន អាសស៊ើរ និង ពើស៊ីជាដើម។ ការសិក្សាទាំងនេះមានសារៈសំខាន់ក្នុងការដែលយល់អំពីបរិបទប្រវត្តិសាស្ត្រនៃព្រះគម្ពីរ ជួយយើងឱ្យយល់អំពីអត្ថន័យរបស់អត្ថបទគម្ពីរកាន់តែច្បាស់និងស៊ីជម្រៅថែមទៀត។
ស៊េរី«ទស្សនៈអន្តរជាតិក្នុងការសិក្សាព្រះគម្ពីរ»ផ្តោតទៅលើការសិក្សាព្រះគម្ពីរដោយអ្នកប្រាជ្ញដែលមកពីប្រទេសផ្សេងៗ។ ការសិក្សាទាំងនេះផ្តល់នូវចំណេះដឹងអំពីទស្សនៈផ្សេងៗក្នុងការសិក្សាព្រះគម្ពីរ ដែលទាក់ទងនឹងវប្បធម៌ និងបរិបទសង្គមខុសៗគ្នា។ ការសិក្សាទាំងនេះ ជួយយើងដើម្បីឱ្យមានទស្សនៈកាន់តែទូលំទូលាយក្នុងការស្វែងយល់ព្រះគម្ពីរ។ គំនិតរបស់អ្នកប្រាជ្ញដែលមកពីប្រទេសផ្សេងៗក៏ជួយយើងឆ្លុះបញ្ចាំងពីការអនុវត្តន៍ព្រះបន្ទូលនៅក្នុងស្រុកខ្មែរផងដែរ។
«ឃ្លាំងសៀវភៅអនឡាញ»ផ្តល់សៀវភៅដែលបានបោះពុម្ពដោយសមាគមអក្សរសាស្ត្រព្រះគម្ពីរនៅក្រោមស៊េរីផ្សេងៗទៀត និងដោយអ្នកបោះពុម្ពផ្សេងៗទៀតផងដែរ។ សៀវភៅទាំងនោះក៏ទាក់ទងនឹងការសិក្សាព្រះគម្ពីរ។
ការណែនាំនេះរៀបចំដោយ ឡូ អេនណា
បោះពុម្ពផ្សាយនៅឆ្នាំ២០២៦ ខែតុលា ថ្ងៃទី២១
កាលិកបត្រនៃព្រះគម្ពីរភាសាហេព្រើរ
Journal of Hebrew Scripture
https://jhsonline.org/index.php/jhs/index
កាលិកបត្រនៃព្រះគម្ពីរភាសាហេព្រើរបោះពុម្ពអត្ថបទទាក់ទងនឹងការសិក្សាព្រះគម្ពីរសញ្ញាចាស់ ប្រវត្តិសាស្ត្រអ៊ីស្រាអែល និងការសិក្សាផ្សេងៗដែលជាប់ពាក់ព័ន្ធ មួយឆ្នាំមួយដងទៅពីរដង តាំងពីឆ្នាំ១៩៩៦។ នៅក្នុងគេហទំព័ររបស់កាលិកបត្រនេះ បងប្អូនអាចទាញយកអត្ថបទទាំងនោះដោយមិនគិតថ្លៃ។ អត្ថបទដែលបោះពុម្ពនៅក្នុងកាលិកបត្រនេះសុទ្ធតែឆ្លងកាត់ការពិនិត្យរបស់អ្នកប្រាជ្ញអន្តរជាតិ ដូច្នេះមានលក្ខណៈអាចទុកចិត្តបាន។
ការណែនាំនេះរៀបចំដោយ ឡូ អេនណា
បោះពុម្ពផ្សាយនៅឆ្នាំ២០២៦ ខែតុលា ថ្ងៃទី២១
នៅមានធនធានផ្សេងៗជាច្រើនទៀតសម្រាប់សិក្សាព្រះគម្ពីរ
គេហទំព័រនេះនឹងធ្វើការណែនាំជាបន្តបន្ទាប់
បើបងប្អូនចង់ទទួលព័ត៌មានអំពីមាតិកាថ្មីនៅក្នុងគេហទំព័រនេះ
សូមទាក់ទងតាមរយៈ៖
អ៊ីមែល៖ info@biblestudymovementcambodia.com
ឬ